Wednesday, June 4, 2008

ធ្វើតេស្តឈាមអាចប្រាប់ពីជម្ងឺមហារីកសួតដំណាក់កាលដំបូង

ការសិក្សាថ្មីមួយបានរកឃើញថា ការធ្វើតេស្តពិនិត្យឈាម ដ៏សាមញ្ញមួយអាចមានលទ្ធភាពបង្ហាញ ប្រាប់ពីសញ្ញា នៃជម្ងឺមហារីកសួត នៅក្នុងដំណាក់កាលដំបូងដែលនេះអាចជួយលើកកម្ពស់ អត្រា រស់រានមានជីវិតរបស់ អ្នកជម្ងឺបាន។ អត្រារស់រានមានជីវិតនៃអ្នកដែលមាន ជម្ងឺមហារីកសួត មានទាបខ្លាំងណាស់។ ដោយធ្វើការព្យាបាលនៅដំណាក់កាលដំបូង អ្នកជម្ងឺមហារីកសួតអាច មានឱកាសរស់រានបានយូរជាងការដែល ពួកគេត្រូវបានវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យឃើញ ជម្ងឺនេះនៅដំណាក់កាលក្រោយនោះ។
ការពិនិត្យឈាមរកមើលជម្ងឺមហារីកសួតអាចឱ្យយើងបានដឹងពីស្ថានភាពជម្ងឺ និងធ្វើការព្យាករណ៍ពីការវិវឌ្ឍន៍របស់វានៅក្នុងរយៈពេល២ឆ្នាំ។លោកវេជ្ជបណ្ឌិត ថូម៉ាស ហ្សេនឌ័រអ្នកស្រាវជ្រាវដ៏ល្បីល្បាញមកពីសាកលវិទ្យាល័យ នូវិរេសិតយ ជលិនិច ជៀលៀងនបោនមានប្រសាសន៍ថា “ ការដឹងថាកើតមានជម្ងឺមហារីកសួតនៅដំណាក់កាលដំបូងពិតជាមានការចាំបាច់ខ្លាំងណាស់។ ហើយគេត្រូវធ្វើការសិក្សាបន្ថែមទៀតដើម្បីបញ្ជាក់អំពីការរកឃើញថ្មីនេះ“។ក្រុមអ្នកស្រាវជ្រាវបានបង្ហាញការរកឃើញពីការសិក្សារបស់ពួកគេនៅឯជំនួបប្រចាំឆ្នាំមួយរបស់សមាគម American Society of Clinical Oncology.

No comments: