Wednesday, June 4, 2008

ក្រៀមក្រំចិត្តអាចបង្កឱ្យមានជម្ងឺអាល់ហ្សេម៊ែរ


ការសិក្សាពីរដាច់ដោយឡែកពីគ្នាបានបង្ហាញថា អ្នកដែលក្រៀមក្រំចិត្តអាចប្រឈមមុខនឹងជម្ងឺអាល់ហ្សេម៊ែរ¬Alzheimer's ¦ កាន់តែខ្ពស់។ ក្រុមអ្នកស្រាវជ្រាវហូឡង់បានរកឃើញថា អត្រាកើតមានជម្ងឺអាល់ហ្សេម៊ែរចំនួនច្រើនជាង២,៥ដង ទំនងជាអាចកើតមានទៅលើអ្នកដែលមានប្រវត្តិធ្លាប់ក្រៀមក្រំចិត្តច្រើន។ សូមបញ្ជាក់ផងដែរថា ជម្ងឺអាល់ហ្សេម៊ែរ គឺជាជម្ងឺខួរក្បាលម៉្យាងដែលធ្វើឱ្យមនុស្សបាត់បង់ការចងចាំ ការនិយាយស្តី សមត្ថភាពគិតគូរ និងកម្រើកចលនាដងខ្លួន ដែលភាគច្រើនកើតមានលើមនុស្សចាស់។ការសិក្សារបស់អ្នកវិទ្យាសាស្ត្រហូឡង់បានរកឃើញថា អ្នកដែលកើតជម្ងឺអាល់ហ្សេម៊ែរនោះមាន
ចំនួនតិចតួចទេ ដោយក្នុងចំណោមមនុស្សចំនួន ៤៨៦នាក់ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅដែលក្រុមខ្លួនបានតាមដានមានតែ៣៣នាក់ប៉ុណ្ណោះដែលវិវឌ្ឍន៍ទៅរកការមានជម្ងឺនេះ។ប៉ុន្តែការសិក្សានេះបានរកឃើញថា អ្នកដែលបង្ហាញនូវសញ្ញាក្រៀមក្រំចិត្តច្រើននៅមុនអាយុ ៦០ឆ្នាំនោះទំនងជានឹងអាចវិវឌ្ឍន៍ទៅរកជម្ងឺនេះ៤ដងច្រើនជាងមនុស្សរីករាយធម្មតា។ ការរកឃើញនេះស្រដៀងគ្នាទៅនឹងការសិក្សារបស់សាកលវិទ្យាល័យរ៉ូសដែលបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅសិក្សាស្តីពីវិកលចារិកផងដែរ។ក្រុមអ្នកស្រាវជ្រាវអាមេរិកទាំងនោះបានតាមដានសមាជិកបព្វជិតគ្រិស្តសាសនានិកាយកាតូលិកជាង៩០០នាក់ដោយចំណាយរយៈពេលដល់ទៅ១៣ឆ្នាំ ដែលក្នុងអំឡុងពេលនោះមានបព្វជិតរហូតដល់ទៅ១៩០នាក់បានកើតមានជម្ងឺអាល់ហ្សេម៊ែរ នេះ។ពួកគេបានរកឃើញថា បព្វជិតដែលមានសញ្ញាក្រៀមក្រំច្រើននៅពេលចាប់ផ្តើមការសិក្សានោះមានអត្រាវិវឌ្ឍន៍ទៅរកជម្ងឺនេះកាន់តែខ្ពស់។ប៉ុន្តែមានភស្តុតាងតិចតួចណាស់ដែលបង្ហាញពីការកើនឡើងនៃអាការៈក្រៀមក្រំចិត្តនៅក្នុងអំឡុងពេលកើតមានជម្ងឺអាល់ហ្សេម៊ែរនាដំណាក់កាលដំបូង។សូម្បីតែបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យរកមើលជម្ងឺនេះតូវបានធ្វើឡើងក្តី ក៏ពុំមានការកើនឡើងជាទូទៅនូវអាការៈក្រៀមក្រំចិត្តនោះដែរ។ក្រុមអ្នកស្រាវជ្រាវអាមេរិកទាំងនោះបាននិយាយថា ការរកឃើញរបស់ពួកគេអាចបង្ហាញឱ្យឃើញថាការក្រៀមក្រំចិត្តគឺជាកត្តាគ្រោះថ្នាក់មួយដែលអាចនាំឱ្យកើតមានជម្ងឺអាល់ហ្សេម៊ែរ។លោកវេជ្ជបណ្ឌិតរ៉ូបឺត វីលសាន់ដែលជាអ្នកស្រាវជ្រាវមួយរូបផងនោះបានមានប្រសាសន៍ថា “អាការៈនៃភាពក្រៀមក្រំអាចជាប់ពាក់ព័ន្ធទៅនឹងបំរែបំរួលផ្សេងៗនៅក្នុងខួរក្បាលដែលវាអាចកាត់បន្ថយសមត្ថភាពរបស់ខួរក្បាលបាន “ ។លោកស្រី រីបេកកា វូដ មកពីអង្គការទំនុកចិត្តស្រាវជ្រាវពីជម្ងឺ អាល់ហ្សេម៊ែរបាននិយាយថា ការស្រាវជ្រាវនេះពិតជាគួរឱ្យចាប់អារម្មណ៍និងមានសារប្រយោជន៍ខ្លាំងណាស់។លោកស្រីបានថ្លែងថា “ ការសិក្សាស្វែងរកកត្តាគ្រោះថ្នាក់ទាំងនេះអាចនឹងនាំយើងឱ្យរកឃើញនូវមធ្យោបាយ ដើម្បីកាត់បន្ថយចំនួនមនុស្សដែលកើតមានជម្ងឺនេះ អាចជួយឱ្យអ្នកស្រាវជ្រាវកាន់តែយល់ច្បា់ស់ពីជម្ងឺនេះ និងបង្កើតនូវការសិក្សាថ្មីៗដ៏មានសារប្រយោជន៍បន្ថែមទៀត “ ។
លោកស្រីវេជ្ជបណ្ឌិត ស៊ូហ្សាន សូរេនសិន ប្រធានក្រុមស្រាវជ្រាវនៃសមាគមជម្ងឺ អាល់ហ្សេម៊ែរបាននិយាយថា “ គេចាំបាច់ត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីឱ្យកាន់តែជាក់ច្បាស់ពីទំនាក់ទំនងរវាងអាល់ហ្សេម៊ែរ និងការក្រៀមក្រំចិត្ត ថាតើការក្រៀមក្រំចិត្តបណ្តាលឱ្យមានបំរែបំរួលនៅក្នុងខួរក្បាលដែលទំនងជាធ្វើឱ្យកាន់តែកើតមានជម្ងឺអាល់ហ្សេម៊ែរនេះប្ញយ៉ាងណា។

No comments: