Wednesday, June 4, 2008

ព្យាបាលការឆ្លងបាក់តេរីដល់ក្រពះទាន់ពេលអាចរារាំងជម្ងឺមហារីក


ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានបច្ចេកវិទ្យា ម៉ាសា ឈូសេតក្នុងសហរដ្ឋអាមេរិកបាននិយាយថា យោងតាមលទ្ធផលនៃការស្រាវជ្រាវមួយដែលប្រើប្រាស់កណ្តុរគំរូថ្មី ដែលមានជម្ងឺរលាកក្រពះ និងមហារីកក្រពះបានឱ្យដឹងថា ការព្យាបាលទាន់ពេលវេលា បន្ទាប់ពីឆ្លងបាក់តេរី Helicobacter pylori (H. pylori) អាចបញ្ជៀសការខូចខាត ចំពោះស្រទាប់ក្រពះដែលអាចនាំឱ្យកើតមានជម្ងឺមហារីកបាន។
នៅក្នុងការផ្សាយពីលទ្ធផលនៃការសិក្សារបស់ខ្លួនកាលពីថ្ងៃទី០១ ឧសភាបានឱ្យដឹងថា លទ្ធផលនៃការសិក្សារបស់ពួកគេនឹងបំបាត់នូវចម្ងល់ថា តើការព្យាបាល H. pylori ដោយថ្នាំផ្សះអាចលុបបំបាត់ ឬកាត់បន្ថយគ្រោះថ្នាក់នៃការវិវឌ្ឍន៍ទៅរកជម្ងឺ មហារីកក្រពះដែរឬយ៉ាងណានោះ។
លោកសាស្ត្រាចារ្យ ម្ញាសេ ធៀខប្រធានការស្រាវជ្រាវនេះបានមានប្រសាសន៍ថា “យើងបានធ្វើការសន្និដ្ឋានថា ការលុបបំបាត់ ះ។ ផយលៀរិអាចរារាំងជម្ងឺមហារីកក្រពះបានយ៉ាងច្រើននៅពេលដែលមានការព្យាបាលដោយប្រើថ្នាំផ្សះនៅដំណាក់កាលដំបូងនៃការចាប់ផ្តើមឆ្លងបាក់តេរីនោះប៉ុន្តែការព្យាបាលដោយវិធីនេះនៅពេលវេលាយឺតយ៉ាវជាងនេះក៏អាចពន្យារការវិវឌ្ឍន៍នៃការខូចខាតដែលអាចនាំទៅរកជម្ងឺមហារីកក្រពះនោះបានដែរ“។លោកបានបន្តថា ការរកឃើញនេះពិតជាមានសារសំខាន់ខ្លាំងណាស់ពីព្រោះថាជម្ងឺមហារីកក្រពះគឺជាមូលហេតុធំបំផុតទីពីរដែលនាំឱ្យមនុស្សស្លាប់ ដោយសារជម្ងឺមហារីកនៅលើពិភពលោក ហើយប្រជាជនប្រមាណជាពាក់កណ្តាលនៅលើពិភពលោកបានឆ្លងបាក់តេរីH. pylori enH.លោកបានបន្ថែមថា បើទោះណាជាការឆ្លងបាក់តេរី H. pylori ត្រូវបានទទួលស្គាល់នាពេលបច្ចុប្បន្ននេះថា ជាមូលហេតុដ៏ចម្បងដែលនាំឱ្យកើតមានដំបៅក្រពះ និងជម្ងឺមហារីកក្រពះ ហើយវាត្រូវបានអង្គការសុខភាពពិភពលោក ចាត់ថ្នាក់ចូលទៅក្នុងក្រុមទីមួយនៃកត្តាដែលបង្កឱ្យកើតមានជម្ងឺមហារីកក្តីក៏វេជ្ជបណ្ឌិតនៅមិនទាន់ប្រាកដប្រជានៅឡើយថា តើអ្នកជម្ងឺប្រភេទណាដែលគួរតែត្រូវថតនិងព្យាបាលដោយថ្នាំផ្សះដែលមានតម្លៃថ្លៃនោះ។ ក្រុមអ្នកស្រាវជ្រាវរបស់លោក FoXបានត្រួតពិនិត្យឥទ្ធិពលនៃការព្យាបាលនិងលុបបំបាត់បាក់តេរីនៅគ្រប់ដំណាក់កាលនៃការវិវឌ្ឍន៍ពីការរលាកក្រពះ(ជាការរលាកនៃភ្នាសអន្ធឹលៗនៃស្រទាប់ក្រពះ)រហូតដល់ការវិវឌ្ឍន៍ទៅជាជម្ងឺមហារីកក្រពះ។ពួកគេបានរកឃើញថា នៅគ្រប់ដំណាក់កាលនៃការវិវឌ្ឍន៍នោះ កណ្តុរដែលត្រូវបានព្យាបាលដោយប្រើថ្នាំផ្សះមានជម្ងឺធ្ងន់ធ្ងរតិចតួចបំផុត។ ការព្យាបាលសត្វកណ្តុរដែលឆ្លងបាក់តេរីនោះបាន ៨ខែអាចកាត់បន្ថយការគ្រោះថ្នាក់នៃការវិវឌ្ឍន៍ទៅរកជម្ងឺមហារីកក្រពះបានរហូតដល់កម្រិតដូចគ្នាទៅនឹងសត្វកណ្តុរដែលមិនឆ្លងបាក់តេរីនោះដែរ។លោកបានបន្ថែមទៀតថា “ គំរូនៃសត្វកណ្តុររបស់យើងមានដំណើរការវិវឌ្ឍន៍ដូចគ្នាទៅនឹងការវិវឌ្ឍន៍ទៅរកជម្ងឺមហារីកក្រពះរបស់មនុស្សយើងផងដែរ។ នេះអាចបង្ហាញបានថា ការធ្វើអន្តរាគមន៍ទាន់ពេលអាចផ្តល់អត្ថប្រយោជន៍បានច្រើនជាអតិបរមា“ ។

No comments: