Wednesday, June 4, 2008

ពិសាកាហ្វេជួយការពារខួរក្បាលរបស់អ្នក


ការស្រាវជ្រាវថ្មីមួយបានរកឃើញថា កាហ្វេអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់នៃភាពភ្លេចភ្លាំងឬវិកលចរិតដោយវាអាចជួយរារាំងផលប៉ះពាល់ពីសារធាតុ កូឡេស្តេរ៉ូលមកលើរាងកាយបាន។ប្រភេទភេសជ្ជៈនេះ អាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ពីជម្ងឺ Alzheimer¬ជម្ងឺដែលធ្វើឱ្យបាត់បង់ដល់ការចងចាំ )បានផងដែរ។ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិសោធន៍លើសត្វទន្សាយដែលសុទ្ធតែត្រូវបានគេឱ្យចំណីដែលសម្បូរទៅដោយសារធាតុខ្លាញ់ហើយមួយចំនួននៃសត្វទន្សាយទាំងនោះត្រូវបានគេបន្ថែមសារធាតុកាហ្វេ
អ៊ីនចូលទៅក្នុងរបបអាហាររបស់វា។ លទ្ធផលបានបង្ហាញថារបាំងដ៏សំខាន់ដែលស្ថិតនៅចន្លោះវាងខួរក្បាលនិងប្រព័ន្ធផ្គត់ផ្គង់ឈាមរបស់ទន្សាយដែលត្រូវបានគេបន្ថែមសារធាតុកាហ្វេអ៊ីនទៅក្នុងរបបអាហារត្រូវបានការពារបានយ៉ាងល្អ។ក្រុមអ្នកជំនាញការអង់គ្លេសបាននិយាយថា ការរកឃើញនេះជាអត្ថប្រយោជន៍ ដ៏ល្អបំផុតរបស់សារធាតុ កាហ្វេអ៊ីន។ របាំងរវាងខួរក្បាល និងប្រព័ន្ធផ្គត់ផ្គង់ឈាម គឺជាតំរងដែលជួយការពារប្រព័ន្ធប្រសាទកណ្តាលពីសារធាតុគីមី ដ៏គ្រោះថ្នាក់ដែលស្ថិតនៅកន្លែងផ្សេងៗ នៃសសៃឈាមនោះ។ ការសិក្សាដទៃទៀតបានរកឃើញថា ការកើនឡើងនៃសារធាតុ កូឡេស្តេរ៉ូលនៅក្នុងឈាមអាចធ្វើឱ្យរបាំងនោះលិចធ្លាយបាន។GñkRsavRCavBICm¶W Alzheimer បានអះអាងថា ការលិចធ្លាយនៃរបាំងនេះ អាចធ្វើឱ្យខួរក្បាលងាយនឹងរងការខូចខាតដែលនេះអាចនឹងបណ្តាលឱ្យ ឬក៏រួមចំណែកដល់ស្ថានភាពបាត់បង់ការចងចាំ ចលនារាងកាយ ឬការនិយាយស្តីរបស់មនុស្សបាន។ ការសិក្សារបស់សាកលវិទ្យាល័យ ដាកូតាខាងជើងបានប្រើប្រាស់ភេសជ្ជៈកាហ្វេមួយកែវក្នុងមួយថ្ងៃនៅក្នុងការពិសោធន៍លើសត្វទន្សាយនោះ។ បន្ទាប់ពីឱ្យចំណីដែលមានសារធាតុ កូឡេស្តេរ៉ូលខ្ពស់ដល់សត្វទន្សាយទាំងនោះមក គេសង្កេតឃើញថា របាំងរវាងខួរក្បាល-ឈាមរបស់ទន្សាយ ដែលរបបចំណីរបស់វាមានសារធាតុកាហ្វេអ៊ីន នៅមានសភាពល្អដាច់ឆ្ងាយជាងទន្សាយមិនបានទទួលសារធាតុកាហ្វេអ៊ីន។វេជ្ជបណ្ឌិត ចូណាថាន់ ហ្គេហ្គ័រ ដែលជាអ្នកដឹកនាំការសិក្សានោះបានមានប្រសាសន៍ថា “ កាហ្វេហាក់ដូចជាបានរារាំងផលប៉ះពាល់ជាអវិជ្ជមានពីសារធាតុកូឡេស្តេរ៉ូលដែលសារធាតុនេះអាចធ្វើឱ្យរបាំងខួរក្បាល-ឈាមលិចធ្លាយបាន “ ។លោកវេជ្ជបណ្ឌិតបានបន្តទៀតថា “ កំរិតសារធាតុកូឡេស្តេរ៉ូលខ្ពស់គឺជាកត្តាដ៏គ្រោះថ្នាក់នៃជម្ងឺ Alzheimerដែលនេះប្រហែលជាវាធ្វើឱ្យប៉ះពាល់ខ្លាំងដល់ស្ថានភាពរបស់របាំងខួរក្បាល-ឈាម។ សារធាតុកាហ្វេ អ៊ីន គឺជាថ្នាំដ៏មានសុវត្ថិភាពនិងងាយរកបាន ហើយសមត្ថភាពរបស់វាជួយឱ្យរបាំងខួរក្បាល-ឈាមមានស្ថេរភាពល្អដែលនេះមានន័យថា កាហ្វេអាចនឹងដើរតួនាទី ដ៏សំខាន់នៅក្នុងការព្យាបាលប្រឆាំងនឹងភាពមិនប្រក្រតីនៃសរសៃប្រសាទ។GñknaMBaküsmaKmCm¶W Alzheimer បានមានប្រសាសន៍ថា ការសិក្សាថ្មីនេះបានផ្តល់នូវពន្លឺកាន់តែច្បាស់ថែមទៀតនូវហេតុផលនៃការសិក្សាមុនៗដែលបានរកឃើញនូវអត្ថប្រយោជន៍ជាច្រើននៃការទទួលទានកាហ្វេ។លោកស្រីបានបន្តថា នេះគឺជាភស្តុតាងដ៏ល្អបំផុតពុំធ្លាប់មានដែលការពិសាកាហ្វេមួយកែវក្នុងមួយថ្ងៃអាចជួយការពារខួរក្បាលពីសារធាតុកូឡេស្តេរ៉ូលបាន។ឥទ្ធិពលនៃសារធាតុកូឡេស្តេរ៉ូលមិនមែនតែប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមនោះទេ ប៉ុន្តែវាថែមទាំងអាចបង្កជាបញ្ហាដល់របាំងខួរក្បាល-ឈាមផងដែរ។ របាំងដែលអាចការពារខួរក្បាលពីសារធាតុពុល និងការចម្លងរោគនេះ នឹងអន់ថយនូវប្រសិទ្ធភាពរបស់វាមុននឹងនាំទៅដល់ការខូចខាតខួរក្បាលដែលនេះបង្កឡើងដោយជម្ងឺ លៅឋហេមិរេ ឬ ជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល។លោកស្រីក៏បានស្នើឱ្យមានការសិក្សាស្រាវជ្រាវបន្ថែមទៀតថាតើឥទ្ធិពលនៃសារធាតុកាហ្វេ អ៊ីនដែលមានចំពោះសត្វទន្សាយនោះអាចមានប្រសិទ្ធភាពមកលើមនុស្សដូចគ្នាដែរឬយ៉ាងណាដែរ។

No comments: