Wednesday, June 4, 2008

ពិសារសុរាច្រើនបង្កើនគ្រោះថ្នាក់ជម្ងឺមហារីកពោះវៀនធំ


ក្រុមអ្នកស្រាវជ្រាវជនជាតិហ្វាំងឡង់បានបញ្ចប់ការស្រាវជ្រាវរបស់ខ្លួនដោយធ្វើការសន្និដ្ឋានថា ការទទួលទានសុរាច្រើនមាន ទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជម្ងឺ មហារីក ពោះវៀនធំបន្ទាប់ពីពួកគេបានធ្វើការតាមដានសុខភាពរបស់ពលរដ្ឋ ហ្វាំងឡង់អស់រយៈពេល ១៧ឆ្នាំមក។ការស្រាវជ្រាវដែលធ្វើឡើងដោយបណ្ឌិតសភាហ្វាំងឡង់បានរកឃើញថាបុរសដែលទទួលទាន
សារធាតុអាកុលក្នុងបរិមាណដែលច្រើននោះទំនងជានឹងអាចមានជម្ងឺមហារីកពោះវៀនធំ៤ ដងច្រើនជាងគេ។លោកសាស្ត្រាចារ្យ ជូស៊ី ខាវហាណេន ពីសាកលវិទ្យាល័យគូពីយ៉ូដែលបានចូលរួមក្នុងការស្រាវជ្រាវនោះបានមានប្រសាសន៍ថា “ វាក៏អាចទៅរួចដែរថា ដោយសារមនុស្សខុសគ្នាដោយហ្សែននោះ សារធាតុអាល់កុលអាចបង្កជាកត្តាគ្រោះថ្នាក់ដល់មនុស្សមួយចំនួនច្រើនជាងមនុស្សដទៃផ្សេងទៀត“ ។ការសិក្សាដែលប្រើពេល១៧ឆ្នាំនេះបានផ្តោតទៅលើសុខភាពរបស់បុរសចំនួន ២.៦០០នាក់នៅក្នុងភាគខាងកើតប្រទេសហ្វាំងឡង់។របាយការណ៍បានឱ្យដឹងថា មួយភាគប្រាំនៃបុរសនោះត្រូវបានគេដឹងថា ជាអ្នកពិសារសុរាច្រើន។ក្រុមអ្នកស្រាវជ្រាវមានការសង្ស័យថា ករណីមួយក្នុងចំណោមករណីជម្ងឺមហារីកពោះវៀន ៤ករណី គឺបណ្តាលមកពីការទទួលទានសារធាតុអាល់កុលក្នុងបរិមាណដ៏ច្រើន។
ស្ករសូកូឡាអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជម្ងឺទឹកនោមផ្អែម
អ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវថា តើការទទួលទានស្ករសូកូឡា អាចកាត់បន្ថយអត្រាគ្រោះថ្នាក់ពីជម្ងឺបេះដូងចំពោះស្ត្រីដែលមានជម្ងឺទឹកនោមផ្អែមដែរឬយ៉ាងណា។អ្នកវិទ្យាសាស្ត្រនឹងស្នើដល់ស្ត្រីអស់រដូវដែលមានជម្ងឺទឹកនោមផ្អែមប្រភេទ២ដោយឱ្យពួកគេទទួលទានស្ករសូកូឡាមួយបន្ទះក្នុងមួយថ្ងៃសំរាប់រយៈពេលមួយឆ្នាំ។កាកាវគឺជារូបធាតុមួយ ដែលសំបូរទៅដោយសារធាតុម៉្យាងដែលគេឱ្យឈ្មោះថា ផ្លាវ៉ូណយ ¬flavonoids¦ដែលសារធាតុមួយនេះ ត្រូវបានគេជឿជាក់ថា អាចផ្តល់អត្ថប្រយោជន៍ច្រើនដល់បេះដូង។សណ្តែកដី ដែលជាប្រភពមួយផ្សេងទៀតដែលសម្បូរទៅដោយសារធាតុ flavonoids ក៏ត្រូវបានបន្ថែមទៅក្នុងបន្ទះ ស្ករសូកូឡានោះផងដែរ។ក្រុមអ្នកវិទ្យាសាស្ត្រកំពុងសាកល្បងនូវទ្រឹស្តីមួយដែលថា ការបន្ថែមសារធាតុ ថលាវៀនៀដិសទៅក្នុងរបបអាហារអាចផ្តល់ផលការពារប្រឆាំងនឹងជម្ងឺបេះដូងបានច្រើនជាងការទទួលទានថ្នាំតាមវេជ្ជបញ្ជាទៅទៀត។
អត្រាស្លាប់ដោយមូលហេតុជម្ងឺបេះដូងនៅក្នុងចំណោមស្ត្រីបានកើនឡើងយ៉ាងច្រើន បន្ទាប់ពីពួកគេអស់រដូវ ហើយប្រសិនបើពួកគេកើតមានជម្ងឺទឹកនោមផ្អែមប្រភេទ២នោះវានឹងបង្កើនអត្រាស្លាប់នេះរហូតដល់ទៅបីដងកន្លះបន្ថែមទៀត។ប្រសិនបើការពិសោធនោះអាចបង្ហាញថា វាជាការពិតមែននោះ វានឹងផ្តល់ផលប្រយោជន៍ច្រើនដល់ស្ត្រី ដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បើសិនជាពួកគេអនុវត្តតាមដំបូន្មានទទួលទានស្ករសូកូឡា។លោកសាស្ត្រាចារ្យ អៃឌីន ខាស៊ីឌី អ្នកស្រាវជ្រាវនាំមុខបានមានប្រសាសន៍ថា “ បើទោះជាស្ត្រីក្រោយពីអស់រដូវអាចប្រឈមនឹងជម្ងឺបេះដូងក្នុងអត្រាប្រហាក់ប្រហែលនឹងបុរសក្តីក៏រហូតមកទល់ពេលនេះពួកគេនៅមានចំនួនតិចតួចជាងបុរសនៅឡើយនៅក្នុងការចូលរួមក្នុងការពិសោធនានា“ ។លោកបានបន្តថា “យើងសង្ឃឹមថានឹងអាចបង្ហាញឱ្យឃើញថា ការបន្ថែមសារធាតុ ថលាវៀនៀដិសចូលទៅក្នុងរបបអាហាររបស់ពួកគេនឹងផ្តល់ការការពារបន្ថែមទៀតពីជម្ងឺបេះដូង ហើយនឹងផ្តល់ដល់ស្ត្រីនូវឱកាសបន្ថែមទៀត ក្នុងការគ្រប់គ្រងដោយខ្លួនឯងលើការកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជម្ងឺបេះដូងនៅថ្ងៃអនាគតខាងមុខ“ ។អ្នកវិទ្យាសាស្ត្រនឹងជ្រើសរើសស្ត្រីអាយុក្រោម៧០ឆ្នាំ១៥០នាក់ដែលមានជម្ងឺទឹកនោមផ្អែមប្រភេទ២ និងមិនដែលមករដូវក្នុងរយៈពេលមួយឆ្នាំ និងក៏មិនធ្លាប់បានទទួលទានថ្នាំកាត់បន្ថយកូឡេស្តេរ៉ូលរយៈពេលយ៉ាងតិច១២ខែមកចូលរួមនៅក្នុងការសាកល្បងនោះ។លោកវេជ្ជបណ្ឌិត អៀន ហ្វ្រេម នាយកផ្នែកស្រាវជ្រាវនៅឯអង្គការមនុស្សធម៌ ជម្ងឺទឹកនោមផ្អែមនៃចក្រភពអង់គ្លេសបានមានប្រសាសន៍ថា “ពិតណាស់ថា យើងមិនទាន់បានណែនាំឱ្យប្រជាជនចាប់ផ្តើមទទួលទានស្ករសូកូឡាក្នុងបរិមាណច្រើននោះទេ ពីព្រោះថាស្ករសូកូឡាមានជាតិស្ករនិងខ្លាញ់ខ្ពស់ណាស់“ ។
លោកបានបន្តទៀតថា “ យើងតែងតែណែនាំអ្នកជម្ងឺទឹកនោមផ្អែមឱ្យទទួលទានរបបអាហារដែលមានសារធាតុខ្លាញ់ ស្ករ និងអំបិលទាបដោយទទួលទានផ្លែឈើ និងបន្លែឱ្យបានច្រើន។ ប៉ុន្តែលោកបានបន្ថែមថា “ ទោះជាយ៉ាងនេះក្តី គេបានរកឃើញថា នៅក្នុងស្ករសូកូឡាមានសារធាតុ flavonoids ជាច្រើនដែលត្រូវបានគេជឿជាក់ថា អាចផ្តល់នូវការការពារពីជម្ងឺបេះដូង“ ។លោកបាននិយាយទៀតថា “ លទ្ធផលជាផ្លែផ្កានៃការស្រាវជ្រាវនេះនឹងមានន័យជាក្តីសង្ឃឹមថា វានឹងអាចផ្តល់ដល់អ្នកជម្ងឺដែលមានអត្រាគ្រោះថ្នាក់ខ្ពស់នូវការការពារកាន់តែល្អជាងការការពារដែលទទួលបានតាមរយៈការទទួលទានថ្នាំតាមធម្មតាទៅទៀត“ ។

No comments: