Wednesday, June 4, 2008

វីតាមីនអាចកាត់បន្ថយអាយុជីវិតមនុស្ស


ការស្រាវជ្រាវបានឱ្យដឹងថា ការទទួលទានវីតាមីនប្រភេទមួយចំនួនជាជំនួយបន្ថែមមិនអាចពន្យារអាយុជីវិតបានទេ ផ្ទុយទៅវិញវាថែមទាំងអាចកាត់បន្ថយអាយុជីវិតមនុស្សទៀតផង។ការស្រាវជ្រាវឡើងវិញមួយលើការសិក្សាចំនួន៦៧លើកបានរកឃើញថា ពុំមានភស្តុតាងជាក់លាក់ណាមួយដែលថា ការទទួលទានសារធាតុអង់ទីអុកស៊ីដង់ (anti-oxidant) អាចកាត់បន្ថយផលគ្រោះថ្នាក់ដល់ស្លាប់បានឡើយ។ក្រុមអ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យ កូប៉េនហាកបាននិយាយឱ្យដឹងថា វីតាមីន A និងវីតាមីន E អាចប្រឆាំងនឹងប្រព័ន្ធការពារពីធម្មជាតិរបស់រាងកាយបាន។យោងតាមការស្រាវជ្រាវឡើងវិញ ដោយក្រុមសម្របសម្រួល ដ៏ល្បីល្បាញមួយបានបង្ហាញឱ្យឃើញថា លើសពីនេះទៀតនោះ សារធាតុបេតា-ការ៉ូទីន (beta-carotene) វីតាមីន A និងវីតាមីន E ហាក់ដូចជាអាចបង្កើនអត្រាស្លាប់បានទៀតផង។ការស្រាវជ្រាវឡើងវិញនេះពាក់ព័ន្ធនឹងការជ្រើសរើសពីការសិក្សាចំនួន៨១៧ស្តីពីទំរង់បេតា-ការ៉ូទីន វីតាមីន A វីតាមីន C វីតាមីនE និងសារធាតុសេលេនីញ៉ូម (selenium) ដែលក្រុមអ្នកស្រាវជ្រាវប៉ាន់ស្មានសារធាតុទាំងនេះ ទំនងជាឆ្លុះបញ្ចាំងបានយ៉ាងល្អបំផុតពីផលប៉ះពាល់នៃសារធាតុបន្ថែមទៅលើការថយចុះនៃអាយុជីវិត។គេបានគិតថា សារធាតុបន្ថែមទាំងនេះ អាចមានសមត្ថភាពរារាំងការខូចខាតនៃជាលិការបស់រាងកាយ ដែលគេឱ្យឈ្មោះថា អុកស៊ី-ដេធីវ ស្ត្រេស (oxidative stress) ដោយការកាត់បន្ថយម៉ូលេគុលដែលមានឈ្មោះថា ហ្វ្រីរ៉ាឌីកាល់ (free radicals) ដែលគេជឿថាជា បុព្វហេតុបង្កឱ្យមានការខូចខាតជាលិកាអុកស៊ីដេធីវ ស្ត្រេសនោះ។ការខូចខាតនោះមានជាប់ទាក់ទិនទៅនឹងជម្ងឺធំៗជាច្រើនទៀតរួមមានទាំងជម្ងឺមហារីក និងជម្ងឺបេះដូងផងដែរ។ការស្រាវជ្រាវនោះបានធ្វើការសិក្សាលើមនុស្សចំនួន២៣៣.០០០នាក់ដែលមិនមានជម្ងឺនិងក៏មិនមានសុខភាពល្អណាស់ណាដែរ ហើយអ្នកទាំងនោះបានទទួលទានវីតាមីនបន្ថែមដើម្បីការពារជម្ងឺ។បន្ទាប់ពីបានវិភាគលើកត្តាផ្សេងៗរួចមក ក្រុមអ្នកស្រាវជ្រាវបានភ្ជាប់ការទទួលទានវីតាមីន A bEnßmeTAnwgkarekIneLIgGRtasøab;cMnYn 16PaKry karTTYlTanebta-kar:UTIneTAnwgkarekIneLIgGRtasøab;cMnYn 7PaKry nigkarTTYlTanvItamIn E ទៅនឹងការកើនឡើងអត្រាស្លាប់ចំនួន៤ភាគរយ។វីតាមីន C ហាក់ដូចជាមិនផ្តល់ផលប៉ះពាល់អ្វីទេ ហើយក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគេត្រូវការសិក្សាបន្ថែមទៀតទៅលើវីតាមីន C និងសារធាតុសេលេនីញ៉ូមនោះ។ពួកគេបាននិយាយថា “ តាមការសន្និដ្ឋាន យើងពុំបានរកឃើញភស្តុតាង ដើម្បីគាំទ្រដល់ការទទួលទានសារធាតុ អង់ទីអុកស៊ីដង់ (anti-oxidant)សំរាប់ធ្វើការរារាំងជម្ងឺជាបឋមឬជាបន្ទាប់បន្សំនោះឡើយ “ ។គេមិនទាន់ប្រាកដប្រជានោះទេថាហេតុអ្វីបានជាសារធាតុបន្ថែមទាំងនោះបែរជាផ្តល់ផលបែបនោះទៅវិញ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថាពួកវាអាចប្រឆាំងទៅនឹងដំណើរការនៃប្រព័ន្ធរបស់រាងកាយ។ជាឧទាហរណ៍ទំរង់បេតា-ការ៉ូទីន (beta-carotene)ត្រូវបានគេគិតថាអាចផ្លាស់ប្តូរនូវដំណើរការប្រើប្រាស់សារធាតុខ្លាញ់របស់រាងកាយ។ក្រសួងសុខាភិបាលនៃចក្រភពអង់គ្លេសបានធ្វើការប្រកាសថាប្រជាជនគួរតែព្យាយាមទទួលទានវីតាមីនដែលពួកគេត្រូវការតាមរយៈទទួលទានចំណីអាហារ និងជៀសវាងការទទួលទានវីតាមីនបន្ថែមដែលបន្សុទ្ធឡើងក្នុងបរិមាណដ៏ច្រើននោះ។

No comments: